រឿង ប្រពន្ធមិត្តខ្ញុំសំដីផ្អែម
ល្ងាចថ្ងៃសុក្រ ពួកយើងប្រុសៗតែងជួបជុំគ្នាញ៉ាំនេះញ៉ាំនោះ និយាយពីនេះនិយាយពីនោះ។ អធិប្បាយទាំងពីរឿងស្រុកទេស រហូតដល់រឿងគ្រួសារផ្ទាល់ខ្ឡន។ យើងអ៊ួតពីរឿងការរីកចំរើនរបស់់សង្គមផង អ៊ួតទាំងពីរឿងប្រពន្ធកូនផង។ មានមិត្តខ្ញុំម្នាក់ទើបនឹងរៀបការហើយថ្មីថ្មោង មិននឹងទាន់បានទៅហននីមូនផង ក៏បានអ៊ួតពីប្រពន្ធគាត់ដែរ។ "ប្រពន្ធខ្ញុំជាស្រ្តីគ្រប់លក្ខ និយាយស្តីសុភាពរាបសារ គួរអោយចង់ស្តាប់ណាស់។ អ្នកណាមិនជឿ មុខជាចាញ់" គាត់ពោលមិនរួចពីមាត់ផង ប្រពន្ធគាត់មកដល់ភ្លាម។ នេះបានចំជានឹកដើម ដង្ហើមដល់មែន។ បងស្រីបានសួរពួកយើងយ៉ាងសុភាពថា "ពួកបងៗអនុញ្ញាត្តអោយខ្ញុំនិយាយជាមួយស្វាមីខ្ញុំបន្តិចបានទេ?" ពួកយើងងកក្បាល ហើយគាត់ក៏បន្តថា "អួនបានប្រាប់បងឯងហើយ ថាកុំអោយស៊ីផឹកជាមួយពួកអាឆ្កែអស់ហ្នឹង!" ភ្លាមនោះ ពួកយើងក៏និយាយទៅកាន់មិត្តយើងថា "ឯងឃើញទេ បើឯងស៊ីផឹកជាមួយពួកយើង ប្រហែលជាបងស្រីមិនខឹងដាច់ក្បាល ដាច់កន្ទុយដូច្នេះទេ។ លើកក្រោយៗ ឯងកុំផឹកជាមួយឆ្កែទៀតណា សំឡាញ់។ បើឯទៅផឹកជាមួយឆ្កែអឹញ្ចឹង គ្មាននរណាទ្រាំបានទេ។"
4 comments:
ក្រោយពីអានរឿងនេះចប់ វាធ្វើឲ្យខ្ុំអត់ឆ្លើយតប មិនបាន។ ខ្ុំសូមសរសើរអ្នកនិពន្ធយ៉ាងខ្លាំងដែល បាននិពន្ធរឿងបង្កប់ដោយអត្្ថន័យយ៉ាងជ្រាលជ្រៅ។ ខ្្ុំសូមសួរសំណួរមួយចំនួនដូចខាងក្រោម៖
តើមិត្តនោះរៀបការរយៈពេលប៉ុន្មានថ្ងៃ?
តើគាត់បានរៀបការចប់នៅថ្ងៃណា?
សូមអរគុណ។
Phalthy
ដូចកួតចឹង ហាហាហា!
សូមរងចាំអាន រឿងកិត្តិយសចោរ ដែលនឹងមានអាប់ឡូដក្នុងពេលឆាប់ៗនេះ។
Haha... Jess ta mean morng lolz....
Post a Comment