នីតិការងារ
“កាតព្វកិច្ចស្មោះត្រង់របស់កម្មករនិយោជិកចំពោះនិយោជក”

“កាតព្វកិច្ចស្មោះត្រង់”មិនមែនត្រឹមតែសំដៅលើកាតព្វកិច្ចដែលកម្មករនិយោជិកត្រូវបំពេញតួនាទី ឬការងាររបស់ខ្លួនដោយខិតខំអស់ពីសមត្ថភាព ប៉ុន្តែវាសំដៅលើកាតព្វកិច្ចមិនប្រណាំងប្រជែងជាមួយនិយោជិក និងកាតព្វកិច្ចរក្សាការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មរបស់និយោជកផងដែរ។ ក្នុងន័យនេះ កម្មករនិយោជិកម្នាក់មិនអាចធ្វើសកម្មភាពពាណិជ្ជកម្មផ្ទាល់ខ្លួនណាមួយដែលមានលក្ខណៈប្រកួតប្រជែងជាមួយនិយោជក ឬក៏បំរើការងារក្នុងក្រុមហ៊ុនណាដែលជាគូប្រជែងរបស់និយោជករបស់ខ្លួនបានឡើយ។ ចំពោះកាតព្វកិច្ចរក្សាការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មវិញ សំដៅលើកាតព្វកិច្ចដែលមិនធ្វើអោយលេចចេញនូវការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មដល់តតីយជន។ ការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មនេះដែរ គឺជាបច្ចេកទេស តិចនិច ឬរូបមន្តដែលមានសារៈសំខាន់ចាំបាច់ដល់ដំណើរការរបស់ក្រុមហ៊ុន ហើយដែលមិនអាចបង្ហាញជាសាធារណៈបាន។ ដោយសារតែហេតុថា កម្មករនិយោជិកអាចយកសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្ម យកមកប្រកួតប្រជែងជាមួយនិយោជករបស់ខ្លួន កម្មករនិយោជិតក្នុងពេលតែមួយអាចបំពានលើកាតព្វកិច្ចទាំងពីរ។
កាលណាគ្មានច្បាប់ ឬបទបញ្ញត្តិចែងស្តីពី “កាតព្វកិច្ចស្មោះត្រង់” នេះទេ កិច្ចសន្យាការងារ ឬកិច្ចព្រមព្រៀងឯកជនផ្សេងទៀត ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយលើបញ្ហានៃកាតព្វកិច្ចមិនប្រកួតប្រជែង និងកាតព្វកិច្ចរក្សាការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មរបស់ក្រុមហ៊ុន។ ដោយសារតែកិច្ចសន្យាការងារអាចធ្វើឡើងក្នុងទំរង់ជាលាយលក្ខអក្សរ ឬផ្ទាល់មាត់ លក្ខខណ្ខការងាររបស់កម្មករនិយោជិកភាគច្រើនត្រូវបានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ដូច្នេះ ខដែលចែងពីកាតព្វកិច្ចមិនប្រកួតប្រជែង និងកាតព្វកិច្ចរក្សាការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មរបស់ក្រុមហ៊ុនត្រូវបានកំនត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ក្នុងអំឡុងពេលនៃអត្ថិភាពរបស់ទំនាក់ទំនងការងារ ការបំពានលើកាតព្វកិច្ចទាំងពីរនេះ ត្រួវបានដាក់ទណ្ឌកម្មដោយយោងទៅតាមការកនត់នៅក្នុងបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ដែលតំរូវអោយការបណ្តេញចេញពីការងារ ឬការទាមទារសំណងដល់ការខូចខាតរបស់ក្រុមហ៊ុនទៅលើកម្មករណាដែលបំពានលើកាតព្វកិច្ចទាំងពីរនេះ ។
ក្នុងករណីដែលកិច្ចសន្យាការងារ ឬបទបញ្ជាផ្ទៃក្នុងមិនបានចែងពីកាតព្វនេះ តើកាតព្វកិច្ចមិនប្រកួតប្រជែង និងកាតព្វកិច្ចរក្សាការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មរបស់ក្រុមហ៊ុនមានអនុភាពចងភ្ជាប់កម្មករនិយោជិកទៅនឹងកាតព្វកិច្ចទាំងនេះឬទេ? ដោយសារតែហេតុថា ទំនាក់ទំនងការងារជាទំនាក់ទំនងមានលក្ខណៈបន្ត ហើយដែលតំរូវអោយភាគីយោគយល់ស្មោះត្រង់គ្នាទៅវិញទៅមក។ កាតព្វកិច្ចស្មោះត្រង់របស់កម្មករនិយោជិកមានសារៈសំខាន់ចំបាច់ណាស់ ហើយកាតព្វកិច្ចមិនប្រកួតប្រជែង និងកាតព្វកិច្ចរក្សាការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មក៏កើតចេញពីកាតព្វកិច្ចស្មោះត្រង់នេះដែរ។
បញ្ហាគតិយុត្តដែលមានលក្ខណៈចំរុងចំរៈគឺនៅពេលដែលកិច្ចសន្យាការងារ ឬទំនាក់ទំនងការងារត្រូវបានបញ្ចប់។ តើកាតព្វកិច្ចទាំងពីរនេះនៅមានទៀតដែរឬទេ ពីព្រោះថានៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនមួយចំនួន មានចែងពីខស្តីពីកាតព្វកិច្ចមិនប្រកួតប្រជែង និងកាតព្វកិច្ចរក្សាការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មទោះបីបន្ទាប់ពីកិច្ចសន្យាការងារត្រូវបានបញ្ចប់ហើយក៏ដោយ? តើការក្នុងលក្ខខណ្ខកំរិតណាដែលចាត់ទុកថាបំពានលើកាតព្វកិច្ចទាំងពីរនេះ? តើខស្តីពីកាតព្វកិច្ចនេះអាចប៉ះពាល់ដល់សិទ្ធិរបស់កម្មករនិយោជិកក្នុងការជ្រើសរើសការងារ បន្ទាប់ពីកិច្ចសន្យាខ្លួនបានបញ្ចប់? មិនត្រឹមតែប៉ុណ្ណោះ កាតព្វកិច្ចមិនប្រកួតប្រជែងនេះបានរឹតត្បិតពីប្រភេទការងារថ្មី រឺរយៈពេលដែលកម្មករអាចធ្វើការងារដែលដូចនឹងការងារមុនអាចប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់កម្មករនិយោជិក។ដូច្នេះ អធិការការងារមានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការត្រួតពិនិត្យរាល់កិច្ចសន្យា ឬបទបញ្ជាផ្ទៃក្នុងណាដែលមានចែងពីកាតព្វកិច្ចមិនប្រកួតប្រជែង និងកាតព្វកិច្ចរក្សាការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មបន្ទាប់ពីការបញ្ចប់កិច្ចសន្យាការងារ។
(ឯកសារពិគ្រោះ Takashi Araki, The duty of loyalty legal issues of employee loyalty in Japan, Lab. L. & Pol`y J., 1999)

0 comments:
Post a Comment