Friday, 4 September 2009

នីតិការងារ​
“កាតព្វកិច្ចស្មោះត្រង់របស់កម្មករនិយោជិកចំពោះនិយោជក”
“កាតព្វកិច្ចស្មោះត្រង់”មិនមែនត្រឹមតែសំដៅលើកាតព្វកិច្ចដែលកម្មករនិយោជិកត្រូវបំពេញតួនាទី ឬការងាររបស់ខ្លួនដោយខិតខំអស់ពីសមត្ថភាព​​​​​​​​ ប៉ុន្តែវាសំដៅលើកាតព្វកិច្ចមិនប្រណាំងប្រជែង​ជាមួយនិយោជិក និងកាតព្វកិច្ចរក្សាការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មរបស់និយោជកផងដែរ។​ ក្នុងន័យនេះ កម្មករនិយោជិកម្នាក់មិនអាចធ្វើសកម្មភាពពាណិជ្ជកម្មផ្ទាល់ខ្លួនណាមួយដែលមានលក្ខណៈ​ប្រកួតប្រជែងជាមួយនិយោជក ឬក៏បំរើការងារក្នុងក្រុមហ៊ុនណាដែលជាគូប្រជែងរបស់និយោជករបស់ខ្លួនបាន​​​ឡើយ។ ចំពោះកាតព្វកិច្ចរក្សាការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មវិញ សំដៅលើកាតព្វកិច្ចដែលមិនធ្វើអោយលេចចេញនូវការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មដល់តតីយជន។ ការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មនេះដែរ គឺជាបច្ចេកទេស តិចនិច ឬរូបមន្តដែលមានសារៈសំខាន់ចាំបាច់ដល់ដំណើរការរបស់ក្រុមហ៊ុន ហើយដែលមិនអាចបង្ហាញជាសាធារណៈបាន។ ដោយសារតែហេតុថា កម្មករនិយោជិកអាចយកសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្ម យកមកប្រកួតប្រជែងជាមួយនិយោជករបស់ខ្លួន កម្មករនិយោជិតក្នុងពេលតែមួយអាចបំពានលើកាតព្វកិច្ចទាំងពីរ។
កាលណាគ្មានច្បាប់ ឬបទបញ្ញត្តិចែងស្តីពី “កាតព្វកិច្ចស្មោះត្រង់” នេះទេ កិច្ចសន្យាការងារ ឬកិច្ចព្រមព្រៀងឯកជនផ្សេងទៀត ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយលើបញ្ហានៃកាតព្វកិច្ចមិនប្រកួត​​​ប្រជែង និងកាតព្វកិច្ចរក្សាការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មរបស់ក្រុមហ៊ុន។​​ ដោយសារតែកិច្ចសន្យាការងារអាចធ្វើឡើងក្នុងទំរង់ជាលាយលក្ខអក្សរ ឬផ្ទាល់មាត់ លក្ខខណ្ខការងាររបស់កម្មករនិយោជិកភាគច្រើនត្រូវបានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។​ ដូច្នេះ ខដែលចែងពីកាតព្វកិច្ចមិនប្រកួតប្រជែង និងកាតព្វកិច្ចរក្សាការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មរបស់ក្រុមហ៊ុនត្រូវបានកំនត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ក្នុងអំឡុងពេលនៃអត្ថិភាពរបស់ទំនាក់ទំនងការងារ ការបំពានលើកាតព្វកិច្ចទាំងពីរនេះ ត្រួវបានដាក់ទណ្ឌកម្មដោយយោងទៅតាមការកនត់នៅក្នុងបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ដែលតំរូវអោយការបណ្តេញចេញពីការងារ ឬ​ការទាមទារសំណងដល់ការខូចខាតរបស់ក្រុមហ៊ុនទៅលើកម្មករណាដែលបំពានលើកាតព្វកិច្ចទាំងពីរនេះ ។
​ក្នុងករណីដែលកិច្ចសន្យាការងារ ឬបទបញ្ជាផ្ទៃក្នុងមិនបានចែងពីកាតព្វនេះ តើកាតព្វកិច្ចមិនប្រកួតប្រជែង និងកាតព្វកិច្ចរក្សាការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មរបស់ក្រុមហ៊ុនមានអនុភាពចងភ្ជាប់កម្មករនិយោជិកទៅនឹងកាតព្វកិច្ចទាំងនេះឬទេ? ដោយសារតែហេតុថា ទំនាក់ទំនងការងារជាទំនាក់ទំនងមានលក្ខណៈបន្ត ហើយដែលតំរូវអោយភាគីយោគយល់ស្មោះត្រង់គ្នាទៅវិញទៅមក។​ កាតព្វកិច្ចស្មោះត្រង់របស់កម្មករនិយោជិកមានសារៈសំខាន់ចំបាច់ណាស់​ ហើយកាតព្វកិច្ចមិនប្រកួតប្រជែង និងកាតព្វកិច្ចរក្សាការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មក៏កើតចេញពីកាតព្វកិច្ចស្មោះត្រង់នេះដែរ។
បញ្ហាគតិយុត្តដែលមានលក្ខណៈចំរុងចំរៈគឺនៅពេលដែលកិច្ចសន្យាការងារ​ ឬទំនាក់ទំនងការងារត្រូវបានបញ្ចប់។​​ តើកាតព្វកិច្ចទាំងពីរនេះនៅមានទៀតដែរឬទេ​ ពីព្រោះថានៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនមួយចំនួន មានចែងពីខស្តីពីកាតព្វកិច្ចមិនប្រកួតប្រជែង និងកាតព្វកិច្ចរក្សាការសំងាត់​​​ពាណិជ្ជកម្មឬឧស្សាហកម្មទោះបីបន្ទាប់ពីកិច្ចសន្យាការងារត្រូវបានបញ្ចប់ហើយក៏ដោយ? តើការក្នុងលក្ខខណ្ខកំរិតណាដែលចាត់ទុកថាបំពានលើកាតព្វកិច្ចទាំងពីរនេះ? តើខស្តីពីកាតព្វកិច្ចនេះអាចប៉ះពាល់ដល់សិទ្ធិរបស់កម្មករនិយោជិកក្នុងការជ្រើសរើសការងារ​ បន្ទាប់ពីកិច្ចសន្យាខ្លួនបានបញ្ចប់​? មិនត្រឹមតែប៉ុណ្ណោះ កាតព្វកិច្ចមិនប្រកួតប្រជែងនេះបានរឹតត្បិតពីប្រភេទការងារថ្មី រឺរយៈពេលដែលកម្មករអាចធ្វើការងារដែលដូចនឹងការងារមុនអាចប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់កម្មករនិយោ​ជិក។​​ដូច្នេះ​ អធិការការងារមានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការត្រួតពិនិត្យរាល់កិច្ចសន្យា​ ឬបទបញ្ជាផ្ទៃក្នុងណាដែលមានចែងពីកាតព្វកិច្ចមិនប្រកួតប្រជែង និងកាតព្វកិច្ចរក្សាការសំងាត់ពាណិជ្ជកម្មឬឧស្សាហកម្មបន្ទាប់ពីការបញ្ចប់កិច្ចសន្យាការងារ។
(ឯកសារពិគ្រោះ Takashi Araki, The duty of loyalty legal issues of employee loyalty in Japan, Lab. L. & Pol`y J., 1999)

Thursday, 3 September 2009

ច្បាប់កិច្ចសន្យា​

ច្បាប់កិច្ចសន្យាគឺជាឈ្មោះមុខវិជ្ជាច្បាប់ដែលបង្រៀនដោយសាស្រ្តាចារ្យជនជាតិជប៉ុនឈ្មោះខាហ្គាយាម៉ា នៅឯសកសវិទ្យាល័យណាហ្គួយ៉ា។​

គោលបំណងសំខាន់នៃមុខវិជ្ជានេះគឺចង់បង្ហាញដល់និស្សិតអំពីគោល​ការ​ទូទៅ​នៃកិច្ចសន្សា និងបទបញ្ញត្តិនៃក្រមរដ្ឋប្បវេណីរបស់ប្រទេសជប៉ុនស្តីពីកិច្ចសន្យា។

កិច្ចសន្យាគឺជាច្បាប់របស់គូរភាគី ដែលមានអានុភាពចាប់បង្ខំអោយអនុវត្តកាតព្វកិច្ចដូចដែលបានព្រម​ព្រៀងដេលមានទំរង់ជាលាយលក្ខអក្សរ រឺដោយផ្ទាល់មាត់។​ ហេតុដូច្នេះហើយ ការបង្កើតកិច្ចសន្សាចាំ​បាច់ត្រូវគោរពតាមលក្ខខណ្ខនៃសេរីភាពក្នុងការសំដែងឆន្ទៈ។​ នៅមានលក្ខខណ្ខជាច្រើនទៀតដែល​ចាំបាច់អោយមានដើម្បីអោយកិច្ចសន្យាមានអានុភាពគ្រប់គ្រាន់តាមច្បាប់បាន។

ថ្ងៃព្រហស្បត៏​ ទី៤ ខែកញ្ញា ២០០៩ ក្រុមនិស្សិតខ្មែរក៏ដូចនិស្សិតបរទេសផ្សេងទៀតដែរនឹងធ្វើបទ​បង្ហាញពីច្បាប់កិច្ចសន្យារបស់ខ្លួនជួនដល់លោកសាស្រ្តាចារ្យ និងមិត្តរួមថ្នាក់ទាំងអស់។​
នីតិការងារ

តើនីតិការងារគឺជានីតិសាធារណៈ​ រឺនីតិឯកជន?

Monday, 15 December 2008

Lessons learned from Negotiation Competition

I have participated in the 7th Intercollegiate Negotiation Competition held from December 6~7, 2008 at Sophia University. During these two days, I have learned some strategies to succeed in the negotiation.

-Flexibility (Variety of knowledges)
-Be well prepared: clearly know yourself and counterpart
-Timing and prioritize the issues
-Protect yourself with logics
-Balance of interest keeps good relations
-Teamwork

Tuesday, 11 November 2008

Reading Japanese (Excerpt from ECIS`s material)

自転車に乗って買い物に行ったときのことだった。赤信号で止まって、道の反対を見ていると、突然 、年配の男性が倒れた。信号が青になり、近くにい4,5人は気にしているようだったが、そのまま行ってしまった。残ったのはあわてて駆け寄った私と、心配そうに男性を見ている20歳ぐらい女の子だけだった。

Monday, 22 September 2008

Beautiful Sunday

Toyota Municiple Museum
"Happy to meet an old friend"